About Us

អំពីយើង

ឦសានកាហ្វេ គឺជាឈ្មោះអាជីវកម្មមួយប្រភេទក្នុងចំណោមអាជីវកម្មជាច្រើនទៀតរបស់ក្រុមហុ៑នហេងអែ៑តវ៉ានស៍ ឯ.ក ដែលបានចាប់បដិសន្ធិឡើងនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥ និងចាប់ផ្តើមដំណើរការពេញលេញនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦។ ឦសានគឺជាឈ្មោះដែលក្រុមហុ៑នយើងជ្រើសយកមកប្រើប្រាស់មានលក្ខណ:ខ្មែរសុទ្ធសាធសំដៅដល់តំបន់ភូមិភាគឦសាននៃប្រទេសកម្ពុជាដែលជាតំបន់ដីក្រហម និងខ្ពង់រាបអំណោយផលដល់ការដាំដំណាំកាហ្វេ តែ កៅសូ៑ និងដំណាំផ្សេងៗជាច្រើនមុខទៀត។ ឦសានកាហ្វេ គឺជាបណ្តុំនៃការលក់ និងចែកចាយគ្រាប់កាហ្វេឆៅ ឆ្អិន ម៉ាសីនឆុងកាហ្វេ សម្ភារ:វេចខ្ចប់និងសម្ភារ:ប្រើប្រាស់ ក្នុងអាជីវកម្មកាហ្វេគ្រប់ប្រភេទ។

អំពីស្លាកសញ្ញា

ឦសានកាហ្វេមានស្លាកសញ្ញាមូលព័ណ៌ក្រហមចាស់ មានឆ្នូតសពីរ លើ-ក្រោម និងមានអក្សរអង់គ្លេស ខាងលើព័ណ៌សតូចៗ រីឯខាងក្រោមមានរូបគ្រាប់កាហ្វេព័ណ៌សនៅខាងឆ្វេងដៃ និងអក្សរឦសានព័ណ៌សធំនៅចំកណ្តាល។

អត្ថន័យនៃព័ណ៌

ឦសានកាហ្វេបានជ្រើសយកព័ណ៌ចំនួន០២មកប្រើប្រាស់លើស្លាកសញ្ញាគឺ:
១-ព័ណ៌ក្រហម: ការប្តេជ្ញាចិត្ត ការតាំងចិត្ត ធ្វើឲបានសម្រេចជោគជ័យ
២-ព័ណ៌ស : ស្មោះត្រង់ សុច្ចរិត ប្រកបដោយភាពជឿទុកចិត្ត

ចក្ខុវិស័យ

ឦសានកាហ្វេប្តេជ្ញាចិត្តកសាងខ្លួនឲក្លាយជាអាជីវកម្មគំរូ និងឈានមុខគេនៅកម្ពុជា ដោយចាប់ផ្តើម កសាងកេរ្តិ៍ឈ្មោះនិងអភិវឌ្ឍន៌ខ្លួនដើម្បីពង្រឹងគុណភាពផលិតផលស្របតាមស្តង់ដារជាតិ និងអន្តរជាតិ។

បេសកកម្ម

ដើម្បីសម្រេចបាននូវចក្ខុវិស័យខាងលើ ឦសានកាហ្វេបាននឹងកំពុងចាប់ដៃគូសហការទាំងក្នុងនិងក្រៅ ប្រទេសដើម្បីផ្សព្វផ្សាយព័ត៌មាន និងចំណេះដឹងតាមរយ:ការធ្វើបទបង្ហាញខ្លីៗ ការរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីកាហ្វេ ណែនាំឲមានការប្រើប្រាស់គ្រាប់កាហ្វេស្អាត កាហ្វេសុទ្ធពីធម្មជាតិ ដើម្បីចូលរួមក្នុងចលនាលើកកំពស់សុខមាលភាព ជីវភាពជូនប្រជាជនកម្ពុជា។

គោលដៅ

ឦសានកាហ្វេមិនត្រឹមតែកំណត់ភាពជោគជ័យរបស់ខ្លួនក្នុងការឈានចាប់យកអាជីវកម្មគំរូក្នុងស្រុកដំបូងគេប៉ុណ្ណោះទេ តែឦសានកាហ្វេនឹងនាំមកនូវការចែករំលែកចំណេះដឹងទាំងអស់យ៉ាងទូលំទូលាយដល់អតិថិជនរបស់ឦសានរាប់ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង តាមរយ:ការបើកបង្រៀនថ្នាក់ Barista របៀបបែងចែកប្រភេទគ្រាប់កាហ្វេ និងរបៀបលីងកាហ្វេ។ល។